កោះកុងៈ កាលពីវេលាម៉ោង៣និង៥៤នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានបុរសម្នាក់ឈ្មោះ សម្បត្តិ៍ ចាន់ចាវ អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានមកលេងកម្សាន្តជាមួយក្រុមគ្រួសារ នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ស្រុកកោះកុង ក៏បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរគួចបាត់ទៅ។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោមការដឹកនាំដោយលោក រស់ វ៉ាន់ថន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាវរៈ២ ក្រុមប្រឹក្សាឃុំ និងក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្វែងរកជនរងគ្រោះ រហូតដល់ម៉ោង ៩និង៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល តែពុំទាន់រកឃើញនៅឡើយ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែបន្តស្វែងរកជនរងគ្រោះ ៕
មតិយោបល់