ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្កម៉ាក ឡិចស៊ីស៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-7584 បើកបរដោយឈ្មោះ ឡាំ លីហួ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខ ព្រះសីហនុ1B-32 60 ជិះដោយឈ្មោះ ខាន់ ថេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈដែលម៉ូតូបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យឯកជនតានៃ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតានៃ រង់ចាំការដោះស្រាយបន្តតាមផ្លូវច្បាប់៕




មតិយោបល់