ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យថាអាចនិងលើលួចចូលផ្ទះគេហើយប៉ះខ្សែភ្លើងឆក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែង ពណ៌លឿង ពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។
តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេក ខណៈដែលទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។
ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែភ្លើងទើបឆក់ស្លាប់បែបនេះ។
បច្ចុប្បន្នសពយុវជនខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/o2xAKlLVJKk
មតិយោបល់