ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង២គីឡូក្រាម

ភ្នំពេញ: កម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ឲថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ។

ជនសង្ស័យមានឈ្មោះ រិន ដារ៉ា ហៅ ឈាវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគួកជេរថយន្ត។

វត្ថុតាងដែលចាប់យកបានរួមមាន៖
-មេតំហ្វេតាមីនគ្រាប់( WY) ទម្ងន់សុទ្ធ២០៩.៦៣ក្រាម,
-អ៊ិចស្តាស៊ីគ្រាប់ (LV) ទម្ងន់សុទ្ធ១៨.០៦ក្រាម
-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៣.៩៥ក្រាម
-អ៊ិចស្តាស៊ីទឹកទម្ងន់២០១៤.៤០ក្រាម (គិតទាំងសំបកដប)
-កញ្ឆាក្រៀមទម្ងន់៣៦.១៩ក្រាម
-សំបកដបមិនទាន់ច្រកចូល៤៨៤សំបក
-សំបកដបទឹកអាស៊ីត៤៨សំបក និងមានទឹក០១ដប រួមមានទាំងឧបករណ៍កែច្នៃមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់