ព័ត៌មានជាតិ

​មនអ្នកបាត់បងប្អូនទេ?..ប្រទះឃើញសពបុរសម្នាក់ក្នុងទឹកទន្លេបាសាក់ នៅស្រុកកៀនស្វាយ!

កណ្តាលៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​ ប្រទះឃើញសាកសពអណ្តែតទឹក​ នៅ​ក្នុងទឹកទន្លេបាសាក់ ភូមិ
ព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

ជនរងគ្រោះ​មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មាឌធំ កម្ពស់ប្រហែល១.៧០ម សក់រួញអង្គាដី កាត់ខ្លីពាក់អាវយឺតដៃខ្លី ពណ៌ប្រផេះ ម៉ាកNIKE នៅពីមុខ ស្លៀកខោក្រណាត់ក្រឡាការ៉ូពណ៌ខ្មៅ​។

​នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលឈើទាលថា​៖ មានសាកសពអណ្តែតទឹកនៅចំណុចខាងលើ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យប្រចាំឃុំចុះពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះស្លាប់ដោយលង់ទឹក ។
ក្រោយពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះជូនអាជ្ញាធរមូលដ្ឋានកប់នៅចំណុចវត្តស្រែអំពិល ដើម្បីឲ្យសាច់ញាតិមកទំនាក់ទំនងរក៕

មតិយោបល់