កណ្ដាលៈ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី មានករណីអំពើលួច(តភ្ជាប់ប្រព័ន្ធទឹក) នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ បៀវ គីមលី ភេទស្រី អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ឃាត់ខ្លួនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ លន់ សំអូន ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងកាត់សក់ នៅភូមិត្រយឹង ឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ផលប៉ះពាល់៖ ជនរងគ្រោះខាតបង់លុយថ្លៃទឹក និងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រដោយប្រើលើសកម្រិតបណ្តាលឲ្យឆេះ។
វត្ថុតាងដកហូត៖ កែងទុយោជ័រចំនួន១។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែឆ្ងល់ឌីសង់ទ័រ ឧស្សាហ៍លោត និងឆេះម៉ូទ័រញឹកញាប់ ទើបមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះ ហឿន រុន ចុះទៅត្រួតពិនិត្យទើបរក ឃើញកន្លែងលួចតប្រព័ន្ធទឹក។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនបានលួចតប្រព័ន្ធទឹករបស់ជនរងគ្រោះ ដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់