ភ្នំពេញៈ កម្លាំងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១ និង៤៣នាទី រំលងអធ្រាត្រថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ជនសង្ស័យទាំងពីរនាក់៖
ទី១ឈ្មោះទូច កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ទី២ឈ្មោះចិត្រ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
វត្ថុតាងដកហូតបានរួមមាន៖
– ម៉ាស៊ីនវេលុយវីងចំនួន០២គ្រឿង
– ក្រដាស់ព្រីនម៉ាស៊ីនវេលុយវីងចំនួន០៨ដុំធំ ០៧ដុំតូច
– ទូរស័ព្ទ០១គ្រឿង
– ស៊ីមកាតប្រព័ន្ធស៊ីថែលចំនួន០១ដុំ(៣៦ស៊ីម)
– សោផ្ទះមួយចង្កោម
– នាឡិការដៃចំនួន០២ គ្រឿង
– កាតគណនីវីងចំនួន០២
– សៀវភៅធនាគាហត្ថាកសិករចំនួន០១
– ត្រាចំនួន០១
– សម្លៀកបំពាក់មួយចំនួន
– កាបូបលុយចំនួន០១
– ម្សៅក្រាមសថ្លា០១កញ្ចប់តូច
– សម្ភារៈសម្រាប់ជក់មួយចំនួន
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់