ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ពីបទ…

ភ្នំពេញ: នៅវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ប៉ូលិសខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ស្វាយប៉ាកបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់គ្រឿងញៀន៤កញ្ចប់ ស្ថិតត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡុង នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារះដកហូតមាន៖
១/ ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់
២/ ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវ បានសមត្ថកិច្ចជំនាញខណ្ឌ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់