ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច រថយន្ត២គ្រឿងបានធ្លាក់ជ្រោះពេជ្រនិល

ព្រះសីហនុៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២០ សីហានេះ មានរថយន្ត២ក្រឿងបានធ្លាក់ចូលទៅបាតជ្រោះពេជ្រនិល នៅមុនក្រោយគ្នាបន្តិច។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រាប់ឲ្យដឹងថា ករណីទី១ បានកើតឡើងនៅម៉ោង០៦និង៤០នាទីព្រឹក ដោយរថយន្ត TOYOTA ២តោនកន្លះ បើកលឿនជ្រុលទៅធ្លាក់ចូលក្នុងជ្រោះ នៅម្ដុំគីឡូម៉ែត្រលេខ១០១-១០២ ផ្លូវជាតិលេខ៤ ពេជ្រនិល ក្រុងព្រះសីហនុ។

ចំណែក ករណីទី២ បានកើតឡើងនៅម៉ោង០៧និង៥៥នាទីព្រឹក ដោយរថយន្តកុងទីន័រ ពណ៌ខៀវ បើកលឿនជ្រុលទៅធ្លាក់ចូលក្នុងជ្រោះ នៅចំណុចផ្លូវបំបែកស្រែអំបិល ខេត្តកោះកុង។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ Post News ថា ករណីរថយន្តធ្លាក់ជ្រោះពេជ្រនិលព្រឹកមិញនេះ មិនមានមនុស្សរងរបួសទេ ពោលគឺបើកធ្លាក់ជ្រោះខ្លួនឯង រីឯរថយន្តដែលធ្លាក់ជ្រោះនោះមើ ឃើញតែដំបូលលឹមៗប៉ុណ្ណោះ៕

មតិយោបល់