Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ ...

ស្ត្រីម្នាក់ សម្រាលកូនតាមផ្លូវ ត្រូវបានសមត្ថកិច្ចបញ្ជូលទៅសង្គ្រោះនៅមណ្ឌលសុខភាពដោយសុវត្ថិភាព!

បាត់ដំបង: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់បានសម្រាលកូនតាមផ្លូវ នៅភូមិភ្នំមួយរយ ឃុំត្រង ស្រុកកំរៀង ខេត្តបាត់ដំបង។
ស្ត្រីខាងលើមានឈ្មោះ ស៊ូ សម្បត្តិ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ករណីនេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល សហាការជាមួយមន្ត្រីជំនាញពេទ្យមណ្ឌលសុខភាព បានចុះទៅដល់កន្លែងកើតហេតុសម្រាលកូននៅតាមផ្លូវយកមកសង្គ្រោះជាបន្ទាន់នៅមណ្ឌលសុខភាពដោយសុវត្ថិភាព៕