ប៉ៃលិនៈ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្សម្នាក់ដេកស្លាប់ នៅចំណុចមុខវត្តបេងសុវណ្ណរាម ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សពឈ្មោះ កែវ តឿ ភេទ ប្រុស អាយុ ៥៨ រស់នៅភូមិ ទំពាំងទង ឃុំ ត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ ផឹកស្រាជាប្រចាំ (ស្រវឹងខួប) ។
ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារ ជំងឺគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់