ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូសេ១២៥ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែង!

តាកែវ: នៅថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០​នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវលេខ១២៩E ត្រង់ចំណុចដីឈ្មោះ ញ៉ គើយ ស្ថិតនៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត​ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

រថយន្តមិនស្គាល់អត្តសញ្ញាណបើកពីទឹសខាងលិចទៅខាងកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ​1N-9028 បើកបរដោយឈ្មោះ លឹម គឿន ភេទប្រុស អាយុ៥១​ឆ្នាំ នៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ដោយមានរថយន្តកូរ៉េ ១,២៥ តោនខូចនៅទីនោះ ។ សពជនរងគ្រោះបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង( ម៉ូតូ ) ដកហូតរក្សាទុកនៅអធិការដ្ឋាន​។
​បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់