ព័ត៌មានជាតិ

សង្ស័យជាឧ​ក​ញ៉ា​​ហើយទើបយកដងអំបោសវាយសន្តិសុខ​បែ​កក្បាល ហើយគំរាម​បាញ់សម្លាប់ទៀតមិនធម្មតាទេ!

ភ្នំពេ​ញៈ សន្តិសុខម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្បាលមានរបួសដើម្បីមកដាក់ពាក្យប្តឹងចោទប្រកាន់ ​លោកឧកញ៉ាម្នាក់ បានយកដងអំបោស វាយចំក្បាល៣ដងអំបោស បណ្តាលឲ្យបែកហូរឈាមកក្លាក់ ​​​​មិនតែប៉ុណ្ណោះ បានគំរាម​យកកាំភ្លើងមកបាញ់ចោលទៀត ធ្វើឲ្យគាត់ភ័យក៏បានរត់គេចចេញនិងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប​១ ​តែពុំមាននគរបាលរូបណានៅម្នាក់នោះឡើយ រួចគាត់ក៏ត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍ខាងលើនេះមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសជាសន្តិ​សុខរងគ្រោះឈ្មោះ ព្រុំ សារ៉េត អា​យុ៤៣ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ​បេះសូវី​ស យាមនៅផ្ទះលោក ឧកញ៉ាម្នាក់នោះ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​
ចំណែកឯជនបង្កជា​ឧកញ៉ាឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅស​ង្កាត់កាកា​ប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​​។ ​បុរសរងគ្រោះឈ្មោះ ព្រុំ សារ៉េត ជាសន្តិសុខរូបនោះបាននិយាយនៅមុនកើតហេតុយ៉ាងដូច្នេះថា នៅខណៈដែលគាត់អង្គុយយាម​​នៅក្នុងផ្ទះរបស់លោកឧកញ៉ានោះ រួចក៏បានដេកលក់ទៅ ខណៈដល់វេលាម៉ោងប្រមា​ណជា​១០យ​ប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់​តែលោកឧក​ញ៉ា រូបនោះបានយកដងអំបោសមកសំពងក្បាលគាត់ត្រូ​វចំ​នួន៣ដងអំបោស បណ្តាលឲ្យរងរបួសបែកហូរឈា​​ម​ស្រោច​ពេញខ្លួន ។

​លោក ព្រុំ សារ៉េត បានបន្តទៀតថា ក្រោយពេលដែលទទួលរងនូវការវាយដំពីសំណាក់លោកឧកញ៉ាហើ​យនោះ​ក៏មានអង្គរក្សម្នាក់របស់លោកឧកញ៉ានោះបានស្រែក​​គំ​រាម​ថា​ ចេញឲ្យឆ្ងាយទៅប្រយ័ត្នគាត់ចូលទៅក្នុងចេញមកវិញយកកាំភ្លើ​ងមកបាញ់ រួចគាត់ក៏បានលឺដូចនេះ​ក៏បានរត់គេចចេញ និងមក​​សុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប១ ​តែពុំមាននគរបាលរូបណានៅម្នាក់នោះឡើយ ដោយ​សារកម្លាំងបានចេញល្បាតតាមមូលដ្ឋាន រួចគាត់ក៏ត្រឡប់ទៅផ្ទះវិញទៅ​។

លោក ​ព្រុំ សារ៉េត បានបន្តទៀតថា លុះស្អែកឡើងវេលាថ្ងៃត្រង់ទើបរូបលោកបានធ្វើដំ​ណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងលោ​កឧកញ៉ាម្នាក់នោះ ម្តងទៀតដើម្បីឲ្យនគរបាលអន្តរាគមន៍ ​និងរកយុត្តិធម៌ជូនគាត់ដែលត្រឹមជាសន្តិសុខបានត្រឹមមួយរស់ៗ។ ​
ក្រោយពេលដែលសន្តិសុខ​រូបនេះបានដាក់ពាក្យបណ្តឹងរួចហើ​យនោះគាត់ក៏បាន​ត្រឡប់ទៅផ្ទះវិញ រួចរឿងនេះក៏ស្ងាត់ ​ឈឹងតែម្តងទៅ​ ដោយមិនដឹងថា សមត្ថកិច្ចហ៊ានចាត់ការណ៍ ឫអត់នោះទេ៕

មតិយោបល់