ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ឲ្យកម្ពុជា និងឡាវ យកចិត្តទុកដាក់ ទៅលើបទល្មើសជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មព្រៃឈើ

ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារជាតិឡាវ កាលពីរសៀលទី២២ខែកញ្ញានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន បានផ្តល់អនុសាសន៍ថា ភាគីនៃប្រទេសកម្ពុជា និងឡាវ ត្រូវផ្តល់ការយកចិត្តទុកដាក់ ទៅលើបទល្មើសជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មព្រៃឈើ ដោយធ្វើយ៉ាងណា កុំឲ្យក្រុមជួញដូរគ្រឿងញៀន និងអ្នកប្រព្រឹត្តិឧក្រិដ្ឋកម្មព្រៃឈើនោះ យកតំបន់ព្រំដែនធ្វើជាជំរកនៃបទល្មើសទាំងនេះ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នៅក្រោយជំនួបពិភាក្សាការងារនេះ។

នៅក្នុងជំនួបពិភាក្សាការងារដែរ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត បានជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងលើវិស័យកងទ័ព រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែរឹងមាំថែមទៀត។

លោក បានមានប្រសាសន៍ថា កងទ័ពនៃប្រទេសឡាវ និងកម្ពុជា នាពេលកន្លងមកបានទទួលការគាំទ្រពីគ្នាទៅវិញទៅមកយ៉ាងជិតស្និត ហើយនៅពេលនេះ ភាគីនៃប្រទេសទាំងពីរកំពុងសហការគ្នាដើម្បីធ្វើយ៉ាងណា ជំរុញ ការងាររួមគ្នាលើកិច្ចការ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពគ្នារួចមកហើយ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការ រីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ៕

photo_2016-09-22_20-39-33photo_2016-09-22_20-39-35

មតិយោបល់