ព័ត៌មានជាតិ

​សិស្ស​វិទ្យាល័យព្រះយុគន្ធ ទំនេរពីសិក្សា ចេញឆក់លើកដំបូង មិនបានសម្រេច​ជាប់ខ្នោះ!​

ភ្នំពេញ: បុរសជនសង្ស័យជាចោរឆក់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចម្ការមនធ្វើការបង្ក្រាបបាន ក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone មួយគ្រឿងពីបុរសជាជនរងគ្រោះម្នាក់រួមកភ្លាមៗនោះ។ក

រណីនេះដែរបានកើតឡើងកាលពី​វេលាម៉ោង ៣ និង​៣០នាទីរសៀល ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១០៥ ក្នុងសង្កាត់បឹងកេង កងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ នង ពាក្យ អាយុ ១៧ឆ្នាំ មុខរបរ សិស្សសាលាវិទ្យាល័យព្រះយុគន្ធ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ មុនពេល​កើតហេតុ បុរសម្នាក់បានកំពុងតែដើរបណ្តើរ និង និយាយទូរស័ព្ទដៃម៉ាក iPhone មួយគ្រឿងបណ្តើរ ពេលនោះបុរសជា ជនសង្ស័យក៏បានជិះម៉ូតូម៉ា ស៊ីរុស ពណ៌ខ្មៅ ពាក់់ស្លាកលេខ ប-មានជ័យ1Q-4872 មកឆក់យក ស្របពេលនោះ កម្លាំងល្បាតបានឃើញ និង ជិះដេញតាមចាប់បានភ្លាមតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យម្នាក់ខាងលើ ក៏បាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលបឹងកេងកងទី៣ និងធ្វើកមណត់ហេតុ បញ្ជូនទៅកាន់នគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ហើយទូរស៍ព្ទដៃម៉ាក Iphone មួយគ្រឿងនោះក៏បានប្រគល់ទៅឲ្យបុរសជាម្ចាស់វិញផងដែរ៕​

មតិយោបល់