Post News Media ព័ត៌មានជាតិ សង្ស័យពាលស៊ីព...

សង្ស័យពាលស៊ីពាល! បុរសម្នាក់យកកាំបិតចាក់បុរសម្នាក់ទៀត​រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់!..

បាត់ដំបង: កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សា​ ដោយបុរស​ម្នាក់​ទាញកាំបិត​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ នៅ​ផ្សារ​​តា​ឡ​ន ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង។

ជនសង្ស័យមាន​​ឈ្មោះ រ៉ូ ​រស់នៅ​ភូមិឃុំ​​កើតហេតុ​។ ចំណែកជនរងគ្រោះមាន​​ឈ្មោះ​ ឆាន់ ពុត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅភូមិឃុំជាមួយគ្នា(ជនរងគ្រោះនិងជនសង្ស័យជាមនុស្សស្គាល់គ្នា)។

តាមប្រភពព័ត៌មានក្រៅផ្លូវការណ៍ ជនរងគ្រោះ​ធ្លាប់ជាមុខសញ្ញាពាក់ពាន់គ្រឿងញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ច​ពិបាកនឹងធ្វើការបង្រ្កាបមិនទាន់។

បច្ចុប្បន្ន ​​ជន​រង​គ្រោះ​ត្រូវបានបញ្ជូនទៅ​​មន្ទីរពេទ្យសម្រាកព្យាបាល ចំណែកជនសង្ស័យត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​៕​​

Loading...