ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ចេញពីម៉ាស៊ីនគៀបក្រដាស បណ្ដាលឲ្យឆេះរោងចក្រជាយូអានហេកខេកជីងមេធារៀលខែមបូឌា នៅស្រុកសំរោងទង

កំពង់ស្ពឺ: នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីយប់ មានករណីអគ្គិភ័យមួយកើតឡើង នៅក្នុងរោងចក្រជាយូអានហេកខេកជីងមេធារៀលខែមបូឌា ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្ចាស់រោងចក្រឈ្មោះ លីង ហើជីង ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិចិន ។

ការខូចខាតសម្ភារ:៖
– ម៉ាស៊ីនគ្រីបក្រដាសចំនួន ០២គ្រឿង
– ក្រដាសឡាំងចំនួន ០៣តោន

មូលហេតុ៖ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ចេញពីម៉ាស៊ីនគៀបក្រដាស ។

+ប្រើប្រាស់រថយន្តចំនួន ៣គ្រឿង រថយន្តខេត្ត ចំនួន ២គ្រឿង និងរថយន្តស្រុកសំរោងទង ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្ត។
– គ្រប់គ្រងស្ថាការណ៍បាន ៨០% មិនទាន់រលត់អស់នៅឡើយគិតត្រឹមម៉ោង ៥និង៥៥នាទីព្រឹកនេះ៕

មតិយោបល់