ភ្នំពេញៈ ករណីរគ្រោះថ្នាកចរាចរណ៍មួយដែលបង្កឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្តដូចគ្នារងរបួសធ្ងន់បន្ទាប់ពីខ្លួនកំពុងបើករថយន្តសុខៗក៏មានរថយន្តសណ្តោងទូកុងតឺន័រមកបុករុញពីក្រោយទៅបុកផ្អឹបជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលកំពុងបើកខាងមុខ។
ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទុលមុខហាងនំប៉័ង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តចំនួន៣គ្រឿងខាងលើដែលរថយន្តបើកខាងមុខគេជាប្រភេទរថយន្តសណ្តោងទូកុងតឺន័រដោយមិនបានចាំស្លាកលេខគឺបើកក្នុងល្បឿនយឺតល្មមហើយ ខណៈនោះក៏មានរថយន្តកូរ៉េ ពណ៌សរ ពាក់ស្លាកលេខ ក្រុព្រះសីហនុ2A-0544 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមកពីក្រោយក្នុងល្បឿនដូចគ្នា។ បន្ទាប់មកទៀតក៏មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 4A-2021 ទៀតមកពីក្រោយដោយល្បឿនលឿនបណ្តាលឲ្យបុកគូទរថយន្តកូរ៉េរុញផ្អឹបទៅនិងរថយន្តមួយគ្រឿងទៀតបណ្តាលតៃកុងរថយន្តកូរ៉េគៀបជាប់និងកាប៊ីនរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
ដោយឃើញសភាពបែបនេះរថយន្តដែលនៅខាងមុខគេមិនបាននៅនិងកន្លែងឡើយគឺបានបើកចេញទៅបាត់។
ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកវាស់វែងយកទៅរក្សារទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់