ព័ត៌មានជាតិ

លុចស៊ីស ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ២នាក់

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តលុចស៊ីស ពាក់ស្លាកលេខបាត់ដំបង 2B-0853 និងម៉ូតូហុងដាពាក់ស្លាកលេខបាត់ដំបង1AC-0853 បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់
នៅលើផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។

ជនរងគ្រោះទី១.ឈ្មោះ រៀម រតនា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល អ្នកបើកបរម៉ូតូ (ស្លាប់) និងទី២.ឈ្មោះហាន់ ហាក់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល អ្នករួមដំណើរ (របួសធ្ងន់) ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបើកបរ មកពីទិសខាងលិច រីឯម៉ូតូបើកបរពីទិសខាងកើត លុះមកដល់ចំណុចកន្លែង ក៏ស្រាប់តែបុកគ្នាតែម្តង។

ករណីជំនាញស្រុកថ្មគោល បានប្រគល់ជំនាញខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់