ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើង ២នាក់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣៥នាទី កម្លាំងប៉ុស្តិ៍ស្នាមព្រះចំនួន ០២នាក់ សហការជាមួយកម្លាំងប្រជាការពារចំនួន០២នាក់ ចុះល្បាតពេលយប់បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ នៅចំណុចមុខរោងម៉ាស៊ិនគិនស្រូវរបស់ឈ្មោះ ទូច លី ភេទប្រុស អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថាកម្លាំងប៉ុស្តិ៍ស្នាមព្រះ សហការជាមួយកម្លាំងប្រជាការពារចុះល្បាតក្នុងភូមិសាស្រ្ត បានប្រទះឃើញក្មេងទំនើងជិះម៉ូតូចំនួន ០២គ្រឿង មានគ្នាចំនួន ០៥នាក់ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំ ពេលនោះបក្ខពួកចំនួន ០៣នាក់ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់៖ ទី១-ឈ្មោះ លន វិច្ឆិកា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ទី២-ឈ្មោះ ភ័ណ្ឌ ផារីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមាន៖ -កាំបិតផ្គាក់ចំនួន០២ដើម,-ដាវចំនួន០១ដើម -ម៉ូតូធុនសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ ស្លាក លេខ ពោធិ៍សាត់ 1M-4249 នឹងម៉ូតូធុនសង់សេ១២៥ ពណ៌ខ្មៅបិតតែមពណ៌ទឹកមាស ស៊េរីឆ្មាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-9401 ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់