Post News Media ព័ត៌មានជាតិ សមត្ថកិច្ចល្ប...

សមត្ថកិច្ចល្បាតឃាត់ខ្លួនស្ទាវ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន..

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យវ័យប្រហែល១៨ឆ្នាំ ចំនួន៣នាក់ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅលើខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងមុខបន្ទប់ជួលមួយកន្លែង​ ក្បែរផ្សារដើមអំពិល តាមបណ្តោយបេតុង​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើកតាមសម្តីពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងពួកគាត់បានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើផ្សេងៗដែលកើតឡើងដោយប្រការណាមួយ។ ហើយខណ:ពេលដែលជិះល្បាតដល់ចំណុចក៏ឃើញជនសង្ស័យខាងលើនិងបក្ខពួក៤ទៅ៥នាក់ទៀតកំពុងឈរ​ពពាក់​ពពូន​គ្នានៅត្រង់ចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងពួកគាត់ក៏បម្រុងចូលទៅសាកសួរនាំ​ តែខណ:ពេល​ដែល​ក្រុមជនសង្ស័យ​ឃើញ​សមត្ថកិច្ចក៏នាំគ្នាព្យាយាមរត់គេចខ្លួន​ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានជនសង្ស័យ៣នាក់ខាងលើ​ ហើយបានធ្វើការឆែកឆេរទៅលើខ្លួនពួកគេក៏ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្មមួយតូចនៅលើខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ខាងលើ​ រួចក៏ធ្វើការឃាត់ខ្លួនភ្លាមៗ​ និងបានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក​ ធូដេ​ ពណ៌ស្វាយ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HB-2540។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសាកសួនាំនៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរង់ចាំការចាត់ការតាមនិតិវិធីច្បាប់៕

Loading...