ព័ត៌មានជាតិ

យុវជនម្នាក់ ទិញគ្រឿងញៀនយកទៅលក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!..

ភ្នំពេញ: កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ខុសច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៀង ចន្ថា ហៅ តឿ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) ទីលំនៅភូមិហុងត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានឃាត់ខ្លួន ជនសង្ស័យខាងលើកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តព្រះវិហារសំណរ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងជា គ្រឿងញៀន មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៥ កញ្ចប់តូច ទម្ងន់សរុប ០,៨៥ក្រាម និង ទូរសព្ទ័ដៃម៉ាក Oppo ចំនួន ០១ គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេបានទិញគ្រឿងញៀននៅម្តំពោធិ៍ចិនតុង យកមកលក់បន្តក្នុងតម្លៃ កន្លះហ៊ុន តម្លៃ ៥ម៉ឺនរៀល និង ០១កញ្ចប់តូចតម្លៃ ៤ម៉ឺនរៀល។

បច្ចុប្បន្ន សមត្ថកិច្ច ជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូន ជនសង្ស័យ ទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់