ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក ព្រូស ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-5233 បើកបរតាមបណ្ដោយផ្លូវ២៧១ ពីជើងមកត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់