ភ្នំពេញៈ មានការផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ពលរដ្ឋ អ្នកភូមិផ្អើលរត់ចែកជើងគ្នា ដោយសាររឿងរឿងទំនាស់សម្តីគ្នា ក្នុងហាងនំបុ័ងមួយកន្លែង បណ្ដាលឲ្យមានអ្នករងរបួសដោយកាំបិត និងភាគីម្ខាងទៀតរត់គេចខ្លួនទៅបាត់។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅហាងនំបុ័ង ខ្មែរអង្គរ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ច បានឲ្យដឹងថា បុរសក្លាហាន ដែលបានប្រើប្រាស់អាវុធ បាញ់ក្នុងហេតុការណ៍ មានឈ្មោះ អ៊ឹម សុថា អាយុ៤៨ឆ្នាំ ជាមន្រ្តីយោធា ភូមិភាគពិសេស មានទីលំនៅក្បែរកន្លែងកើតហេតុ រងរបួសដៃឆ្វេង ហូរឈាមកក្លាក់ ។ ចំណែកភាគុម្ខាងទៀត ជាកម្មករ នៅហាងនំបុ័ងខាងលើ បាននាំគ្នារត់គេចខ្លួនបាត់អស់។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បុរសមានកាំភ្លើង ក្រោយពីផឹកស្រវឹងនៅក្នុងភូមិស្រឿងៗ ដើរទៅរកទិញនំសែនព្រះខែ តែត្រូវបានក្រុមកម្មករក្នុងហាង ប្រាប់តបវិញ មាន(នំ) តែមិនដឹងថាតម្លៃប៉ុន្មាន ចាំសួរថៅកែសិន បែរជាបុរសខាងលើខឹង កើតជាទំនាស់ពាក្យសម្តី រត់ទៅផ្ទះ ទាញបានមកវិញកាំភ្លើងម៉ាក រ៉ូឡូ ដល់មុខហាងនំបុ័ង បាញ់ឡើងលើមួយគ្រាប់ ធ្វើឲ្យកម្មករកម្មករ អ្នកភូមិផ្អើលរត់ជាន់ជើងគ្នា សម្រុកចូល ដោយខាងកម្មករ មានកាំបិតផង កាប់ទៅលើបុរសក្លាហាន បណ្តាលឲ្យរងរបួសដៃ ទើបកើតមានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ទាំងប៉ូលិស ទាំងអាវុធហត្ថ ទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ ខណៈដែលភាគីខាងកម្មករ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
ដោយទ្បែកតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា មុនកើតហេតុ បុរសយោធា បានដើរទៅរកទិញនំសែនព្រះខែ នៅហាងខាងលើ គាប់ជួនកម្មករក្នុងហាង ឈ្លោះប្រកែកគ្នា បុរសខាងលើ ក៏ចូលទៅឃាត់ ក៏កើតជាទំនាស់គ្នា ជាមួយកម្មករ ទ្រាំចិត្តមិនបាន ទៅយកកាំភ្លើងពីផ្ទះមកបាញ់គំរាមមួយគ្រាប់ ទើបធ្វើឲ្យក្រុមកម្មករ ប្រដាប់ដោយកាំបិតស្ទុះចូលកាប់ បណ្តាលឲ្យរងរបួស ហើយត្រូវបាន បុរសរូបនេះ សម្រេចចិត្តបាញ់ឡើងលើបន្ថែម ដើម្បីការពារខ្លួន ។
នៅកន្លែងកើតហេតុសមត្ថកិច្ច រកឃើញសំបកគ្រាប់ចំនួន៥គ្រាប់ និងគ្រាប់នៅជាប់ក្នុងកាំភ្លើងមួយគ្រាប់ទៀត ។
ក្រោយពីហេតុកម្លាំងអាវុធហត្ថ បានហៅថៅកែហាងនំបុ័ងខ្មែរអង្គរ ទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ ចំណែក បុរសក្លាហានរងរបួសដៃ ឈាមហូរស្រោច ត្រូវបានសមត្ថកិច្ចឲ្យទៅពេទ្យសិន ។ ដោយសមត្ថកិច្ច ក៏កំពុងសាកសួរ និងស្រាវជ្រាវ ជុំរឿងរឿងហេតុខាងលើ មិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវនៅឡើយ ៕
មតិយោបល់