ព័ត៌មានជាតិ

​សមត្ថកិច្ចចុះឆែកឆេរ​និង​ត្រួតពិនិត្យ ហាង​លក់​ទូរ​សព្ទ័​​​២​កន្លែង ដកហូតបានចំនួន២២៥​គ្រឿង…!

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ ១​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង៤និង៣០​នាទីរសៀល កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​សហ​ការ​ជាមួយ​អង្គភាព​គយ​និង​រដ្ឋ​ករ​ក្រសួង និង​រដ្ឋ​ករ​ចល័ត និង​លោក គឺ​.​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តបាត់ដំបង បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ ហាង​លក់​ទូរ​សព្ទ័​ចំនួន​២​កន្លែង​ដែល​មិនបាន​បង់ពន្ធ​ ។

ក្នុងនោះ​មាន ហាង​លក់​ទូរ​សព្ទ័​ឈ្មោះ សុវណ្ណ​២ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ដកហូត​ទូរ​សព្ទ័​គ្មាន​ពន្ធ​បាន​ចំនួន ១៦៧​គ្រឿង​។ និង​ទី២​ហាង​ឈ្មោះ លី ហួរ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ដកហូត​ទូរ​សព្ទ័​បាន​ចំនួន ៥៨​គ្រឿង​។ សរុប​ទូរស័ព្ទ​ដែល​អត់​បង់ពន្ធ​ចំនួន ២២៥​គ្រឿង ត្រូវបាន​គយ និង​រដ្ឋ​ករ​ចល័ត យកមក​រក្សាទុក​នៅ​ស្នាក់​ខេត្តហើយ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់