ព័ត៌មានជាតិ

ទីបំផុត David Beckham មាន​ក្លិបបាល់ទាត់ផ្ទាល់ខ្លួន​​

នៅទីបំផុតអតីត​កីឡាករ David Beckham បានក្លាយទៅជា​​​ម្ចាស់ក្លិបបាល់ទាត់​ ​ដូច​អ្វីដែលខ្លួនបានព្រាងទុក​កន្លងមក ។​
កាលពីថ្ងៃម្សិលមិញនៅ ទីក្រុង ម៉ៃអាមី ​សហរដ្ឋ​អាមេរិក សារព័ត៌មាន​នានា​បានចុះផ្សាយ​ឲ្យដឹងថាអតីត​កីឡាករ David Beckham បាន​​ធ្វើសន្និសីទកាសែតមួយ ប្រកាសបង្ហាញពី ក្រុម​របស់ខ្លួន ​ដែល​មានខ្លួនជា​ម្ចាស់​ក្លិបបាល់ទាត់ Miami ។​

តាមរបាយការណ៍ព័ត៌មានបានឲ្យដឹងថា ​អតីតកីឡាកររូបនេះបានចំណាយ​ទឹកប្រាក់ ២៥ ​លាន​ដុល្លារ ដោយខ្លួន​មាន​​ចំណែកភាគរយតែ ២៥ ភាគរយតែប៉ុណ្ណោះ​។តែ​ទោះជាយ៉ាងណា​ក្លិបបាល់ទាត់នេះ នឹង​មិនត្រូវបាន​អនុញ្ញាតិឲ្យលេង សម្រាប់ក្របខណ្ឌ MLS 2017 នៅឡើយ​។​​មូលហេតុ​នេះដោយសារតែក្លិបមួយនេះ​មិនទាន់ ចុះឈ្មោះរួចរាល់ ក៏ដូចជា​បង្ហាញពីភាព​ជោគជ័យរបស់ខ្លួន និង ទំហំទឹកប្រាក់ រួមទាំង​​ការស្ថាបនា​​​ពហុកីឡដ្ឋានផ្ទាល់ខ្លួនផងដែរ​។​

អ្នកដែលចូលរួម​ដៃជាមួយនឹង Beckham លើគម្រោងន គឺជា​មហាសេដ្ឋីម្នាក់ ដែលមាន​ឈ្មោះថា Bolivia Marcelo Claure និងមហាសេដ្ឋី​​ជន​ជាតិ​អង់គ្លេស លោក Simon Fuller ហើយ​អ្នកទាំងបីនឹង ​ចំណាយទឹកប្រាក់បន្ត​ក្នុងការ​ស្ថាបនា​ ពហុកីឡដ្ឋាន ដោយផ្ទុកមនុស្សចំនួន ២៥០០០នាក់ និងជ្រើសរើស​កីឡាករដ៏ល្បីល្បាញនៅពេលនេះ​។​

នៅពេលដែលសួរពីការសម្រេចចិត្តទិញក្រុម Miami លោក Beckham បាននិយាយថា “គាត់ចង់បានក្រុមដែល​​ជា​ចំណុច​ចាប់ផ្តើមតំបូង នេះវាគ្រាន់តែ​ជា​អ្វីដែលខ្ញុំត្រូវការបទពិសោធ និង​​​​ក្រុមនោះទទួលបានការ​ហ្វឹកហាត់ពីខ្ញុំផ្ទាល់” ។​
កាលពីមុន​ទាក់ទិននឹង​ឈ្មោះនឹង Miami នេះដែរ​ វាមានតែ​ក្រុមបាល់បោះ និង Miami Masters 1000 តែពេលអនាគត់​នឹង​មាន Miami ដែល​ជាក្លិបបាល់ទាត់របស់ David Beckham ផងដែរ​៕
David Beckham (1)

David Beckham (2)David Beckham (3)

មតិយោបល់