ព័ត៌មានជាតិ

ស្ទាវមួយក្រុម សងសឹកគ្នាគំនុំចាស់ អ្នកចាញ់ស្លាប់ និងរបួស អ្នកឈ្នះជាប់ខ្នោះរបស់ប៉ូលិស…

កណ្តាលៈ មានករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ដោយសារមរណភាពនៃជនរងគ្រោះ) មួយបានកើតឡើងកាលពីវេលាម៉ោងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ៖ ទី១ឈ្មោះ ភឹម ដា ហៅពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ (ស្លាប់នៅមន្ទីរពេទ្យ ផុងលលាដ៏ក្បាលចំបន្ទូល ជាំភ្នែក និងជាំកញ្ចឹងកខាងស្ដាំ) ។ ទី២ឈ្មោះ គឿន កែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (របួសស្រាល)។

ចំណែកជនសង្សយ័មានចំនួន៥នាក់រួមមាន៖
១.ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល
២. ឈ្មោះ វ៉ិត ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល
៣. ឈ្មោះ ធឿន សុខថេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល
៤. ឈ្មោះ ខុំ ឃាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
៥. ឈ្មោះ យឿន វីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មុនពេលកើតហេតុ កន្លងមកក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះ ធ្លាប់មានទំនាស់គុំគួនគ្នា ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមទាំងពីរបានជិះម៉ូតូជួបគ្នាហើយក៏បានដេញវាយនិងគប់គ្នារហូតដល់ចំណុចកើតហេតុ ភាគីខាងជនសង្ស័យបានយកដុំឥដ្ឋប្រហោងគប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យត្រូវចំកញ្ចឹងក របស់ឈ្មោះ ភឹម ថា ហៅពៅ ដែលជិះម៉តូឌុបឈ្មោះ គឿន កែវ បណ្ដាលឲ្យដួលធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង បន្ទាប់មកឈ្មោះ កាន សម្បត្តិ និងបក្ខពួកបានចូលទៅវាយលើជនរងគ្រោះបន្ថែមទៀត ភ្លាមនោះឈ្មោះ គឿន កែវ ត្រូវបានឈ្មោះ កាន សម្បត្តិ វ៉ៃ ត្រូវកចំនួន១ដៃ ហើយក៏រត់គេចខ្លួនតែម្ដង។ លុះបានប្រហែល១០នាទី ឈ្មោះគឿន កែវ បានដើរមករកមើលឈ្មោះ ភឹម ដា ហៅពៅ ដែលកំពុងដួលសន្លប់នៅជិតម៉ូតូមានឈាមក្បាល ហើយខ្លួនក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅផ្ទះ ។ បន្ទាប់មកក៏បញ្ជូនទៅពេទ្យភ្នំពេញ លុះដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យតែម្ដង។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់