ព័ត៌មានជាតិ

ប្រលែងវិញហើយ! ​សត្វក្រពើ​មួយក្បាល​​ទម្ងន់​ជាង១០០គីឡូដែលជាប់មង នៅក្នុងស្ទឹងមេទឹកខេត្តពោធិ៍សាត់!

ពោធិ៍សាត់ៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨​នេះ សត្វក្រពើភ្នំដែលជាប់មង ​នៅក្នុងស្ទឹងមេទឹក ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ត្រូវបានប្រលែងវិញហើយ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងប្រជាពលរដ្ឋដែលដាក់រកត្រី​​ក្នុងស្ទឹងមេទឹក ​ដែនជម្រកសត្វព្រៃភ្នំសំកុស​ ​ភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។

សត្វក្រពើ​មួយក្បាល​ ទម្ងន់ប្រហែលជាង១០០គីឡូ​​​៕

មតិយោបល់