ភ្នំពេញៈ ជាងសំណង់១ក្រុម ខណៈកំពុងកាយដី ដើម្បីចាក់សាបនៅមុខក្រុមហ៊ុនលក់រថយន្ត ISUZU មួយកន្លែងកាលពីវេលា ១១និង២០ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលប្រទះឃើញមានក្រុមជាងសំណង់មួយក្រុមបានកាប់កាយដីដាក់ថ្ម ដើម្បីចាក់សាបមុខក្រុមហ៊ុនលក់រថយន្តខាងលើ ខណៈនោះស្រាប់តែប្រទះឃើញគ្រាប់ផ្លោង១គ្រាប់នេះ កប់នៅក្នុងដី ដែលជាហេតុបង្កឲ្យគាត់មានការភិតភ័យយ៉ាងខ្លាំង។ បន្ទាប់មកគាត់ ក៏បានផ្អាកការកាប់កាយតទៅទៀត ហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាប២ ឲ្យទៅពិនិត្យមើល និងចាត់ចែងតាមជំនាញតែម្ដងមិនហ៊ានប៉ះពាល់វាឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា កាំភ្លើងក្បាល១គ្រាប់នេះ ជាប្រភេទគ្រាប់កាំភ្លើងផ្លោង ៦០ ទៅ៨០មីលីម៉ែត្រ ដែលកប់ក្នុងដីរាប់សិប ឆ្នាំមកហើយ និងសង្ស័យផងដែរថា វាដោយតាមឡានដឹកដីដែលដឹកពីកន្លែងផ្សេងយកទៅចាក់នៅទីនោះ ព្រោះកាលពីពេលកន្លងមក ម្ចាស់ឃ្លាំងលក់រថយន្តខាងលើ បានទិញអាចម៌ដី ពីទីតាំងផ្សេងយកទៅចាក់បំពេញទីធ្លាខាងមុខឃ្លាំងរបស់ខ្លួន និងបានដោយទាំងគ្រាប់នេះទៅជាមួយផងដែរ ប៉ុន្តែនេះជាសំណាងហើយ ដែលជាងសំណង់កាប់ដីអត់ប៉ះចំគ្រាប់នោះ ទើបគ្មានគ្រោះថ្នាក់កើតឡើង។ នគរបាលបាលប៉ុស្តិ៍កាកាប២ បាននិយាយថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងក៏បានចុះទៅពិនិត្យមើលភ្លាមៗដែរ ហើយបានរាយកាណ៍បន្ត ជូនទៅខាងអង្គភាពស៊ីម៉ាក់ ឲ្យចុះទៅនាំយកគ្រាប់នេះចេញពីពីទីតាំងខាងលើ ប៉ុន្តែមុនពេលស៊ីម៉ាក់ ចុះទៅដល់បានឲ្យបុគ្គលិកក្រុមហ៊ុនលក់រថយន្ត និងជាងសំណង់យកខ្សែចងហ៊ុមព័ទ្ធ មិនឲ្យអ្នកផ្សេងចូលទៅជិតឡើយ៕
មតិយោបល់