Post News Media ព័ត៌មានជាតិ ចុងភៅម្នាក់ខ្...

ចុងភៅម្នាក់ខ្យល់គ ដេកស្លាប់យ៉ាងអាណោចអាធ័ម..

សៀមរាប: មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ដោយមានបុរសម្នាក់ បានខ្យល់គរ ដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១២ ភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប្រាក់ ម៉ាលី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិកើតហេតុខាងលើ។

ចំណែកមូលហេតុ បណ្តាលមកពីខ្យល់គរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...