បន្ទាយមានជ័យ:បុរសល្មោភកាមម្នាក់ ត្រូវកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត ចាប់ខ្លួនខណៈ ចាប់បង្ខំនាងក្រមុំម្នាក់ រំលោភបានសម្រេចកាលពីវេលាម៉ោង១៤ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នៅក្នុងផ្ទះសំណាក់ពានមាសក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ជា ដា មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថានាងក្រមុំមានឈ្មោះ ឈ ស ល អាយុ១៩ឆ្នាំរស់ នៅភូមិចាន់ហេ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបបានប្ដឹងចោទប្រកាន់លើឈ្មោះ ឈិន ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ គ្មានទីលំនៅពិតប្រាកដមុខរបរជាអ្នករត់ការធ្វើបណ្ណ័ឆ្លងដែន ថាបានចាប់បង្ខំរំលោភសេពសន្ថវ:លើរូបនាង។
បន្ទាប់ពីទទួលបានបណ្តឹងកម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនបុរសល្មោភកាមនោះបាន នៅរសៀលក្រោយហេតុបញ្ជូនមកទីបញ្ជាការដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់នោះមែន ខណៈដែលខ្លួនបានតេហៅនាងពីសៀមរាបមកយកបណ្ណ័ឆ្លងដែននៅប៉ោយប៉ែត។ ពេលនោះ គឺខ្លួនយកបណ្ណ័ឆ្លងដែនទៅឲ្យនាងក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។ ដោយពេលទៅដល់ឃើញឱកាសល្អស្ងាត់ ខ្លួនក៏ចាប់បង្ខំរំលោភរហូតបានសម្រេចតែម្តង។
ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀន និងជួញដូរមនុស្សក៏បានឲ្យកម្លាំងជំនាញ់កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់