ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បុករះផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់នៅម្តុំផ្សារគគីរ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកហាយឡែនឌ័រមួយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AV-5089 បើកបរដោយបុរសម្នាក់ បានបុករះផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណ:ដែលកំពុងបើកបរលឿន ដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ភូមិ​ទួលត្នោត​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ត​ កណ្ដាល៕

មតិយោបល់