ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គ ជាចៅអធិការវត្តស្តីទី បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចៅអធិការវត្ត ស្តីទី១អង្គ បានធ្វើអត្តឃាតយកខ្សែអង្រឹងចងកសម្លាប់ខ្លួននៅក្នុង កុដិ លោកស្ថិតក្នុង វត្តពុទ្ធារាម (ហៅវត្តរ៉ា) ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុនៃការសុគតរបស់ព្រះអង្គនេះកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងគណ:កម្មការវត្តចុះដល់កន្លែងកើតទាំងព្រឹកព្រលឹម ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ព្រះសង្ឃរងគ្រោះឈ្មោះ ជុំ ភុន ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ មានមុខងារជា (ចៅអធិការវត្ត ស្តីទី) ។
ប្រភពដដែលបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ យុន យ៉ង់ ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ព្រះសង្ឃ គង់នៅ វត្តពុទ្ធារាម (ហៅ វត្តរ៉ា) ជាមួយព្រះសង្ឃរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើត ហេតុរយ:ប្រមាណជា១ខែកន្លងមកនេះ ព្រះសង្ឃរងគ្រោះ តែងតែត្អូញត្អែថា លោកមានជំងឺឫសដូងបាតទុំហើយមិនដឹងថ្ងៃ ណាស្លាប់ទេមើលទៅចាប់តាំងពីពេលនោះមកព្រះសង្ឃក្នុងវត្ត និងគណ:កម្មការក៏មិនបានចាប់អារម្មណ៍ទៅលើជំងឺរបស់លោកនោះឡើយ ។
លុះដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ និង ៣០ នាទី លោកក៍ប្រើឲ្យកូនសិស្សលោកឈ្មោះ ហ៊ុន មេសា មកតាមហៅព្រះសង្ឃរងគ្រោះ ក្នុងកុដិឲ្យមកឆាន់បាយ ពេលនោះកូនសិស្សលោកបានរត់ទៅប្រាប់វិញថា លោកតាចងកស្លាប់បាត់ហើយ លោកតា ភ្លាមៗនោះក៏នាំគ្នាមកមើលប្រទះឃើញលោកចង(ក)និងខ្សែអង្រឹងពណ៌ខៀវចាស់ ប្រវែង ១ ម៉ែត្រ កន្លះ ចង កជាប់ នឹង ព្រឹលខ្សល់ បន្ទប់ទឹក កម្ពស់ ២ ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុរួចផ្តល់ព័ត៌មានជូនសមត្ថកិច្ចតែម្តង ។

លោក មេឃុំត្នោតជុំនិងមន្ត្រីនគរបាល មូលដ្ឋានបានឲ្យដឹងថាការស្លាប់របស់ព្រះសង្ឃរងគ្រោះ ព្រោះមានជំងឺប្រចាំកាយទើបលោកហ៊ានសម្រេចបញ្ចប់ជីវិតខ្លួន នៅពេលត្រឹមនេះទៅ ។
ក្រោយពីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ សាកសព បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់