ព័ត៌មានជាតិ

ផឹកស្រវឹងចេញពីខារ៉ាអូខេ១៦៨ ជិះម៉ូតូបុកគោ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ពោធិ៍សាត់:​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ដោយបុរសម្នាក់ បានជិះម៉ូតូទៅបុកគោដែលកំពុងដេកនៅលើផ្លូវ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រ១១០-១១១ ផ្លូវលេខ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ចំណែកមូលហេតុបណ្តាលមកពីជនរងគ្រោះស្រវឹង ចេញពីខារ៉ាអូខេ១៦៨ បើកម៉ូតូម្នាក់ឯងពីលិចទៅកើត បានបុកគោដេកលើផ្លូវ​ បណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ក្មានផ្លាកលេខ ឈ្មោះ នង ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅពេទ្យពោធិ៍សាត់៕

មតិយោបល់