ព័ត៌មានជាតិ

ឪពុកម្តាយរវល់លក់ដូរ បាត់កូនមួយយប់ ព្រឹកឡើងស្វែងរកឃើញអណ្ដែតក្នុងទឹកប្រឡាយស្លាប់បាត់

ភ្នំពេញ: កុមារាម្នាក់ខណ:ពេលដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ដើររកមិនឃើញ ស្រាប់នៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្យបរិបូណ៍ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្រួសារ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីឪពុករបស់សព ដែលមានឈ្មោះ ស៊ិញ វណ្ណីម អាយុ៣៣ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រូបគាត់រួមទាំងប្រពន្ធកូនបាននាំគ្នាមកលក់ដូរនៅក្នុងផ្សារ ធូ លន ស៊ីធី ដូចសព្វដងរហូតដល់ពេលល្ងាចទើបនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ តែនៅល្ងាចថ្ងៃ៣០ នាំគ្នារៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែបាត់កូនក៏នាំគ្នាផ្អើលឆោឡោរដើររក តែរកមិនឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយតែនៅតែមិនឃើញដោយបាត់ពេញមួយយប់ រហូតដល់ព្រឹកឡើងស្រាប់តែប្រទះឃើញសពអណ្ដែតលើទឹកប្រឡាយស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុគ្រួសារជនរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះពិត្យជាក់ស្តែង រួចទើបប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់