ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ មេឃភ្លៀងឡើងបិទបង្អួច ប៉ះចំខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ធំ: ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែចរន្តអគ្គិសនីឆក់ កាលពីវេលាម៉ោង២និង២០នាទីរសៀល ក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហូ លីហួ ភេទស្រី អាយុ១៥ឆ្នាំ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលមេឃកំពុងភ្លៀង ជនរងគ្រោះបានឡើងទៅលើផ្ទះដើម្បីបិទបង្អួច ហើយបានប៉ះខ្សែភ្លើងឆក់ស្លាប់តែម្ដង។​

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យពិនិត្យលើសពនិងធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់