ក្រចេះ៖ ឧបត្ថដ្ឋានសាលាឆាន់១ខ្នងនៅវត្តថ្មគ្រែស្រុកចិត្របុរី ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ ដែលបានចំណាយថវិកាប្រើប្រាស់អស់ចំនួន ៣៩៨,៨១២ដុល្លារសហរដ្ឋអាមេរិក ។
ពិធីសម្ភោធនេះ ស្ថិតក្រោមអធិបតីភាព សម្តេច ព្រះមហាសុមេធាធិបតី នន្ទ ង៉េត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីព្រះគ្រូមហាវីរោសោភណ័ពុទ្ឋិគុណ ព្រះគ្រូចៅអធិការវត្តពុទ្ឋិគុណប្រទេសសិង្ហបុរី លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
បន្ទាប់ពីមតិស្វាគមន៍ របស់ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរីរួចមក ព្រះតេជគុណ ប៉ាវ ពិសិទ្ឋិ ព្រះគ្រូសូត្រស្តាំ និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហាសុមេធាធិបតី នន្ទ ង៉េត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ឧបត្ថដ្ឋានសាលាឆាន់១ខ្នងនេះ មាន ទទឹង១៩ម៉ែត្រ បណ្តោយ៤០ម៉ែត្រ កំពស់ពីជាន់ បានកសាងរួចរាល់និងចំណាយថវិការអស់ ៣៩៨,៨១២ដុល្លារសហរដ្ឋអាមេរិក បានមកពីការចូលរួមពី សប្បុរសជន ក្នុងស្រុកនិងមួយចំនួនទៀត បានមកកៀកគរពីសំណាក់សប្បុរសជននានាពី ប្រទេសសិង្ហបុរី តាមរយះព្រះសង្ឃ ព្រះគ្រូមហាវីរោសោភណ័ពុទ្ឋិគុណ ចៅអធិការវត្តពុទ្ឋិគុណប្រទេសសិង្ហបុរី នាំយកថវិការ ចូលរួមដើម្បីជួយកសាងបង្ហើយនូវឧបត្ថដ្ឋានសាលាឆាន់១ខ្នងនេះ ។
ថ្លែងនៅក្នុងឱកាសនោះព្រះគ្រូមហាវីរោសោភណ័ពុទ្ឋិគុណ ព្រះគ្រូចៅអធិការវត្តពុទ្ឋិគុណប្រទេសសិង្ហបុរីរួមនិងប្រតិភូអមដំណើរបានសំដែងនូវទឹកចិត្តសប្បាយរីករាយចំពោះសមិទ្ធិផលថ្មីមួយនេះ ដែលជាការខិតខំប្រឹងប្រែងរបស់ ព្រះគ្រូចៅអធិការ លោកព្រឹទ្ធាចារ្យ គណះកម្មការ រូមនិងពុទ្ឋបរិសទ្ឋ័ចំណុះជើងវត្តថ្មគ្រែទាំងមូល ។ ក្នុងនោះព្រះគ្រូមហាវីរោសោភណ័ពុទ្ឋិគុណប្រទេសសិង្ហបុរី ក៍បានសន្យាគាំទ្របន្តជួយនូវគំរោងផែនការសាងសង់បន្តរ នូវបន្ទប់ប្រជុំឬបន្ទប់ឃ្លាំងជាន់ខាង់ក្រោម ដើម្បីជួយដល់ក្មេងកំព្រារស្នាក់នៅផងដែរហើយព្រះគ្រូរ សង្ឃឹមថាសមិទ្ធិផលមួយនេះនិងជួយអោយពុទ្ឋបរិសទ្ឋ័ ប្រជាពលរដ្ឋខ្មែរមានសេចក្តីសុខជាមួយនិងការធ្វើបុណ្យធ្វើទានផងដែរ ។
លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ មានប្រសាន៍ថា សមិទ្ធិផលមួយនេះបានបង្ហាញអោយឃើញនូវប្រពៃណីសាមគ្គីភាពយ៉ាងស្អិតរមួតក្នុងជំនឿរយ៉ាងមុតមាំរបស់ប្រជពលរដ្ឋ នៅក្នុងវិស័យព្រះពុទ្ឋសាសនា ក្នុងនោះឯកឧត្តម ក៍បានថ្លែងអំណរគុណចំពោះព្រះគ្រូមហាវីរោសោភណ័ពុទ្ឋិគុណ ប្រទេសសិង្ហបុរីដែលបានជួយឧបត្ថមក្នុងកសាង ឧបត្ថដ្ឋានសាលាឆាន់១ខ្នងនេះ ដែលជាការួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយ មានការរីកចម្រើនក្នុងវិស័យព្រះពុទ្ឋសាសនា សម្រាប់ជាទីកន្លែងគោរពជាទីសក្ការះរបស់ប្រជាពលរដ្ឋខ្មែរ ៕
ព័ត៌មានជាតិ
មតិយោបល់