កំពង់ធំៈ ថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលឲស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
រថយន្តម៉ាកToyota Vigo ពណ៌បៃតងចាស់ ស្លាកលេខខេមរៈភូមិន្ទ02.2-8498 បើកបរពីជើងទៅត្បូង(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន) បានបុកម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ1K.2101ជិះឆ្លងផ្លូវពីលិចទៅកើត ដោយឈ្មោះ ឈន ភី ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិបទុមកើត ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕ #ហាមលួចចម្លងដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនPost News Media!
មតិយោបល់