ព័ត៌មានជាតិ

​កម្លាំងប៉ុស្តិ៍ភ្លើងឆេះរទេះសហការជាមួយប៉ុស្តិ៍ចោមចៅ១ តាមម៉ូតូប្រព័ន្ធGPS ដកហូតបានម៉ូតូ​៥គ្រឿងព្រមទាំងស្លាកលេខ និងកាតគ្រីសង្ស័យជាករណីចោរកម្ម!

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ដោយចុះតាមដានម៉ូតូដាក់ប្រព័ន្ធGPSដែលយកមកទុកក្នុងបន្ទប់ជួលនិងដកហូតបានម៉ូតូចំនួន៥គ្រឿង។

ការចុះប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតក្នុងភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងការតាមដាននិងកាសហការគ្នាខាងលើនេះ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកាសហការនេះគឺនៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ​ ភ្នំពេញ​1DG-5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹកដីសង្កាត់ចោមចៅទី១ ទើបកម្លាំងប៉ុស្តិ៍ទាំង២បានសហការគ្នាចុះទៅតាមប្រព័ន្ធGPSដែលម៉ូតូជនរងគ្រោះបានភ្ជាប់នៅនិងម៉ូតូរហូតដល់ការចុះតាមប្រព័ន្ធGPSខាងលើក៏ចុះទៅដល់បន្ទប់ជួលខាងលើទើបធ្វើការឆែកឆេរក៏ ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែម្តង។ ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀតសុទ្ធតែខូចគ្រាប់សោ.កទាំងអស់ ហើយថែមទាំងដកហូតបានឧបករណ៍ ដាប់លេខលេខតួម៉ាស៊ីន ដុំសោសម្រាប់ដូរ ស្លាកលេខដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថាជាសង្សាររបស់ជនសង្ស័យ ដែលរស់នៅក្នុងបន្ទប់ជួលនោះក្រោយមកទើបកម្លាំងប៉ុស្តិ៍ទាំង២ដោយមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ការឆែកនៅក្នុងបន្ទបជួលមួយទៀតដែលនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខនិងកាតគ្រីដែលបន្សល់ទុកក្នុងបន្ទប់ផងដែរ
ក្នុងការសហការខាងលើរដកហូតបានម៉ូតូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំសម្ភារៈដែលសម្រាប់ផ្លាស់ផ្តូរនិងប្រដាប់ដាប់លេខមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

មតិយោបល់