ត្បូងឃ្មុំៈ លោកអធិការរងស្រុកក្រូចឆ្មារទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់Post Newsថា មានការសម្លាប់គ្នាមួយបានកើតឡើង បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងរន្ធត់ ដែលករណីនេះសង្ស័យថា ជាករណីឃាតកម្ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
រហូតមកទល់នឹងម៉ោងនេះ មូលហេតុនៃការសម្លាប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ៕


មតិយោបល់