ភ្នំពេញៈ កាលពីម៉ោង០៨និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបូកសរុបការងារជំនាញ ហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមិថុនា និងទិសដៅបន្តប្រចាំខែកក្កដា ឆ្នាំ២០១៦។
ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តាខេត្ត និងចំណុះស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សរុបចំនួន៦៥នាក់៕
មតិយោបល់