Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបឡង់គ្រីសឺរ ស្លាកលេខ ភ្នំពេញ 2K-5055 ​បុករថយន្ត២គ្រឿងទៀតបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រីសឺ ស៊េរីទំនើបមួយគ្រឿង បុករថយន្តម៉ាកព្រុស ហើយរថយន្តព្រុសនោះក៏បុករថយន្តកូរ៉ូឡាបណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត២គ្រឿងបានឈប់ស្តុប ស្រាប់តែបុរសម្នាក់បើករថយន្តបង្កម៉ាកឡង់គ្រីសឺរ ស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-5055 បើកមកបុករថយន្តព្រុស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6638 ហើយរថយន្តព្រុសនោះក៏បន្តទៅបុករថយន្តកូរ៉ូឡា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-1101 ដែររថយន្តព្រុសនិងរថយន្តកូរ៉ូឡា កំពុងតែឈប់ស្តុបបណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...