ព័ត៌មានជាតិ

អាថ៌កំបាំង​ដើម្បី​រួមមេត្រី​តាម​មាត់ ឬ Oral Sex

​ចូរ​ធ្វើ​ឱ្យ​ប្រាកដថា “ តំបន់​អាថ៌កំបាំង ” មិន​មាន​មេរោគ ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​មាំមួន​ក្រោយពី​បាន​រួមភេទ​រួចហើយ​។ ប្រសិន​ណា​មាន​សំណួរ​ដែល​សួរថា តើ​អ្នក​យល់​យ៉ាងម៉េច អំពី​ការ​រួមភេទ​តាម​មាត់​? ប្រាកដ​ណាស់​ថា ចម្លើយ​ខុសគ្នា​ជាច្រើន​នឹង​មាន​រាប់មិនអស់​។ មាន​អ្នកខ្លះ​ឆ្លើយថា វា​ដូច​ទៅ​នឹង​យានអវកាស ដែល​អាច​នាំ​អ្នក​ទាំង​ពីរ​ទៅកាន់​ឋានសួគ៌ បាន​យ៉ាង​លឿន​។ អ្នកខ្លះ​ទៀត​ក៏​និយាយថា វិធី​រួមមេត្រី​បែបនេះ ដូច​ជា​គួរឱ្យ​ខ្ពើមរអើម​៘ ប៉ុន្តែ បើទោះជា​ប្រើប្រាស់​វិធី​រួមភេទ​បែបណាក៏ដោយ ក៏​ត្រូវតែ​ធ្វើ​ឡើង​ប្រកប​ដោយ​ក្តីស្រឡាញ់​ពិតប្រាកដ​ដែរ​។ ដោយហេតុ​ថា បើ​ធ្វើ​បាន​ដូច្នេះ ទើប​យើង​អាច​ទទួលបាន​សុភមង្គល និង​មាន​សេចក្តីសុខ​នូវ​រាល់ពេល​រួមភេទ​ម្តងៗ​។​

​នៅក្នុង​ឯកសារ​ណែនាំ​អំពី​រឿង​ផ្លូវភេទ​រវាង​ប្តី​ប្រពន្ធ បានបង្ហាញ​ថា ការ​រួមមេត្រី​ដោយ​ប្រើ​មាត់ ត្រូវបាន​គេ​មើលឃើញថា ជា​វិធី​ល្អ​បំផុត​ដើម្បី​ឈាន​ទៅដល់​ចំណុច​កំពូល​នៃ​កាមារម្មណ៍​។ ដូច្នេះ តើ​គួ​រដែរ ឬទេ​? ដើម្បី​ផ្លាស់ប្តូរ​វិធី​ចាស់ ដោយ​ជំនួស​មកវិញ​នូវ​វិធី​ថ្មី គឺ​ការ​រួមភេទ​ដោយ​មាត់​?

​ចូរ​ស្វែងយល់​អំពី​យោបល់​ដូចខាងក្រោម ៖

  1. ដើម្បី​ឱ្យ​ការ​រួមមេត្រី​ដោយ​មាត់ ប្រព្រឹត្តទៅ​ដោយ​រលូន អ្នក​ត្រូវ​តែ​ប្រាកដ​ចិត្ត​ថា មិន​មាន​ការភ័យខ្លាច ការព្រួយបារម្ភ​នានា ដែល​អាច​កើតមាន​ពីមុន​មក​ចំ​ពោះ​វិធី​រួមភេទ​បែបនេះ​ទេ​។​

  2. បន្ទាប់​ពី​អ្នក​ទាំង​ពីរ បាន​យល់ព្រម​ជាមួយគ្នា​ក្នុងការ​រួមភេទ​ដោយ​មាត់ ចូរ​យកចិត្តទុកដាក់​អំពី​អនាម័យ​ត្រង់​កន្លែង “ អាថ៌កំបាំង ” ឱ្យបាន​ល្អ​ទាំង​សងខាង​។​

  3. តើ​អាច​ប្រើ​ស្រោមអនាម័យ ក្នុងការ​រួមភេទ​តាម​មាត់​ដែរ ឬទេ​? ចម្លើយ គឺថា​អាច ព្រោះ​ដើម្បី​ការពារ​សុខភាព​អ្នក​ទាំង​ពីរ​។ “ អាវ​ភ្លៀង ” (​ស្រោមអនាម័យ​) មួយចំនួន​មាន​ក្លិន​ក្រអូប ក៏​អាច​ជួយ​បង្កើន​ភាព​ស្រើបស្រាល​ដល់​អ្នក​ទាំង​ពីរ​ផងដែរ​។ ទោះជា​យ៉ាងនេះក្តី ការត្រួតពិនិត្យ​ទៅលើ​គុណភាព​របស់​ស្រោម ក៏​គួរតែ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​។​

  4. ប្រសិនបើ​បានឃើញ​ស្នាម​រលាក​នៅត្រង់​ប្រដាប់​ភេទ​នោះ ល្អ​បំផុត គួរតែ​ប្រើ​វិធី​ផ្សេង​ដើម្បី​រួម​ភេទ មិន​ត្រូវ​បន្ត​ការប្រើ​មាត់​ទៀត​ទេ ហើយ​ត្រូវ​រង់ចាំ​ដល់​របួស​នោះ​ជាសះស្បើយ​សិន ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដោយសារ​ជំងឺ​ផ្សេងៗ​។​

  5. នៅពេល​បុរស ឬ​ស្ត្រី​ម្នាក់ ចង់​រួមមេត្រី​ជាមួយ​អ្នក​ដោយ​ប្រើ​មាត់ មានន័យ​ថា អ្នក​នោះ​ផ្តល់​នូវ​មនោ​សញ្ចោ​ត​នា​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក ដោយ​គេ​មិន​ចេះ​តែ​ចង់​ឡើងឋានសួគ៌​តែ​ឯកឯង​ទេ តែ​គេ​ចង់ឱ្យ​អ្នក​ទទួលបាន​នូវ​ភាព​ប្លែក​ដូច​រូបគេ​ផ្ទាល់​។ ដូច្នេះ ចូរ​ជឿជាក់ និង​គាំទ្រ​ឱ្យបាន​ពេញ​ទំហឹង ចំពោះ​សកម្មភាព​របស់​ដៃគូ​ជា​ស្វាមីភរិយា​រវាង​អ្នក​ទាំង​ពីរ​។​

​គួរបញ្ជាក់​ថា បើទោះជា​ថ្មោងថ្មី​សម្រាប់ប្តី​ប្រពន្ធក៏ដោយ ប៉ុន្តែ​ការនិយាយ​ពាក្យ​ថា បាទ ឬ​ចាស៎ ក៏​តែងតែ​មិន​ហួស​ពេល​នោះ​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/eat_zps70e01fe5.jpg

មតិយោបល់