ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តចូលហាងម៉ាស្សា អានតូនី(Antony) បើកទ្វាររថយន្តមកប៉ះរថយន្តម្ចាស់ហាង គេជជែកគ្នាផ្អើលនៅជិតរង្វង់មូលវត្តភ្នំ

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ បើករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿងរៀងស្រវឹងស្រា បើករថយន្តចូលហាងម៉ាស្សា ឈប់ចតជិតរថយន្តឡិចស៊ីស RX-400h បើកទ្វាររថយន្តមកក៏ប៉ះទ្វារថយន្តម្ចាស់ហាងនោះ បណ្តាលឲ្យក្រពឹតទ្វារហើយក៏ផ្ទុះការជជែកគ្នាផ្អើលសមត្ថកិច្ច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខហាងម៉ាស្សា អានតូនី(Antony) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីស RX-400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-3046 ជារថយន្តរបស់ថៅកែហាងម៉ាស្សាអានតូនីនោះ បានឈប់ចតនៅខាងមុខហាងម៉ាស្សារបស់ខ្លួន ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិបើករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-5388 បើកមកបំណងចូលទៅម៉ាស្សានៅក្នុងហាងនោះ លុះបើកឡើងមកឈប់ជិតរថយន្តជិតគ្នាពេកក៏បានបើកទ្វារមួយទំហឹងមកប៉ះរថយន្តម្ចាស់ហាងបណ្តាលឲ្យក្រពឹតទ្វាររថយន្តឡិចស៊ីសRX400hនោះខូចខាតហើយដោយខាងភាគីម្ចាស់រថយន្តឡិចស៊ីស៤៧០រៀងស្រវឹងផងនោះនិយាយមិនត្រូវគ្នាក៏បង្កជម្លោះពាក្យសម្តីផ្អើលសមត្ថកិច្ចមកអន្តរាគមន៍ ។

ក្រោយពេលកើតហេតុខាងភាគីតំណាងខាងរថយន្តឡិចស៊ីស៤៧០នោះព្រមយករថយន្តឡិចស៊ីសRX-400h ទៅជួសជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់