ព្រះវិហារៈ យោងតាមផេកអាជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ លោកអនុសេនីយ៍ឯក នួន ធឿន អាយុ ៤៦ឆ្នាំ បានជាន់មីនបណ្ដាលអោយផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេងរងរបួសជាទម្ងន់ នៅចំណុចខាងជើងជណ្ដើរបូរាណខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ ម៉ែត្រ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ១៦ មករា ខេត្តព្រះវិហារ៕
មតិយោបល់