បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរចរណ៍មួយ រវាងរថយន្តតូរីស១គ្រឿង បើកបុកគោយន្តដាច់ជាពីរ រួចរថយន្តកាមរីបុកបន្ថែមទៀត បណ្តាលឲ្យមនុស្សរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៦នាភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿង បានដឹកក្មេងៗជាយុវនារីប្រហែលជិត ២០នាក់ ទៅវត្តក្នុងវេនកាន់បិណ្ឌ លុះដល់ចំណុចកើតហេតុ ស្រាប់តែជាប់គាំងចង្កូតបត់មិនបានក៏ត្រូវតួរីសបុកចំពីមុខ ឯរថយន្តកាមរីមកបុកចំកន្ទុយគោយន្ត បណ្ដាលឲ្យដាច់ជា២ ហើយមនុស្សជិះនៅលើ បានធ្លាក់ចុះរដូករណែលលើថ្នល់ជាតិ ក្នុងនោះរបួសធ្ងន់ម្នាក់និងមធ្យម១៧នាក់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ជួយដឹកជញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៕
មតិយោបល់