ព័ត៌មានជាតិ

កូនចុងមកដាក់ពាក្យប្ដឹង ថាឪចុងល្បួងយកទៅរំលោភនៅជើងភ្នំ សម្រេចបានម្ដង ខណៈឪថា គ្រាន់តែឱបថើប…

ពោធិ៍សាត់ៈ នៅវេលាម៉ោង ២ និង៤០នាទីរសលៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០១៨ បទរំលោភសេពសន្ថវៈ នៅចំណុចខ្នងភ្នំចេក (ព្រៃភ្នំ ) ស្ថិតនៅខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ទ ស.ណ អាយុ ១៧ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (ត្រូវជាកូនចុង) ចំណែកជនសង្ស័យឈ្មោះ ច. អ អាយុ ៣៩ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ត្រូវជាឪពុកចុង) និងប្រពន្ធជនសង្ស័យឈ្មោះ ស គ.ហ អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្ដាយបង្កើតជនរងគ្រោះ) អ្នកទាំងបីនាក់រស់នៅខេត្តកើតហេតុ

យោងកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ជនរងគ្រោះ នៅថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៨ វេលាម៉ោង ១៣និង០០នាទី
ឪពុកចុងរបស់ខ្លួនឈ្មោះ បានបបួលជនរងគ្រោះ ទៅមើលចំការល្ងរ នៅឯខ្នងភ្នំចេក ដោយជិះម៉ូតូតែពីរនាក់ លុះពេលទៅដល់ជនសង្ស័យ មិនបានមើលចំការទេ ដោយនាំខ្លួនឡើងទៅលើភ្នំថាទៅរកថ្នាំ រួចហើយបានចុះមកដល់ជើងភ្នំវិញ ក៏នាំគ្នាផឹកទឹកអូរ
ស្រាប់តែពេលនោះឪពុកចុង ក៏បានចាប់ជនរងគ្រោះរំលោភបានសម្រេច ១ដង ។ ពេលរំលោភរួច ក៏បានដឹកជនរងគ្រោះ ត្រលប់មកផ្ទះវិញ ហើយឲ្យលុយមកខ្លួនចំនួន ៣០០០០រៀល និងប្រាប់ខ្លួនថា កុំឲ្យនិយាយប្រាប់ម្តាយ និងសាច់ញាតិ។

ផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា៖ នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ​២០១៨ វេលាម៉ោង ១២ និង ៣០នាទីថ្ងៃ ខ្លួនបានទៅមើលចំការនៅចំណុចខ្នងភ្នំចេក ជាមួយកូនចុងប្រាកដមែន ដោយបានជិះម៉ូតូមួយគ្រឿង នៅពេលទៅដល់ ខ្លួនបានចាប់ឱបថើបជនរងគ្រោះ នៅខាងលិចចំការរបស់ខ្លួន១០០ ម៉ែត្រ តែមិនបានរំលោភនោះទេ៕

មតិយោបល់