ប៉ៃលិនៈ កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើង ដោយជនសង្ស័យម្នាក់ បានកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចតារាងបាល់ចំណានប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម សារ៉ី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដៃខាងឆ្វេង។
ចំណែកជនសង្ស័យមានឈ្មោះ ឡុង ម៉េងហាវ ភេទប្រុស អាយ១៩ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីធ្វើការព្យាបាល រីឯជនសង្ស័យបានរត់គេចខ្លួន ហើយចំពោះករណីខាងលើបណ្ដាលមកពីមានទំនាស់គ្នារឿងលេងបាល់៕
មតិយោបល់