បន្ទាយមានជ័យ ៖គ្រោះរាំងស្ងួត បានវាយលុកបំផ្លាញផលស្រូវកសិក ជាង៧០០ហិកតា ក្នុងស្រុកមង្គលបូរីស្ទើរអស់ទាំងស្រុងទៅហើយ ខណះពេលនេះ ប្រជាពលរដ្ឋជាជនរងគ្រោះ រួមនិងអាជ្ញាធរសហការជាមួយនិងមន្ត្រីជំនាញធនធានទឹកចុះធ្វើអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ នៅតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់ជាមួយនិងគ្រោះរាំងស្ងួត ដែលកំពុងតែបង្កការលំបាកដល់កសិករនោះ ។
សូមបញ្ជាក់ដែរថា ក្នុងអំឡុងនៃចុងខែវិច្ចកា ឆ្នាំ២០១៤នេះ គេបានសង្គេតឃើញគ្រោះរាំងស្ងួតបានវាយលុកបង្កយាយី ផលស្រូវរបស់ប្រជាកសិកនៅតាមបណ្តាមូលដ្ឋាននានា នៅក្នុងខេត្តបន្ទាយមានជ័យ ដោយឡែកនៅក្នុងឃុំចំនួន២ របស់ស្រុកមង្គល់បូរីខេត្តបន្ទាយមានជ័យ បានជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេ បង្កអោយស្រូវប្រាំងនិងស្រូវចុងវស្សា រឺហៅស្រូវធ្ងន់របស់កសិករយើង ត្រៀមស្ងួតស្ទើរអស់ទាំងស្រុង ទៅហើយ ។
ថ្មីៗនេះ មន្ត្រីជំនាញរបស់មន្ទី ធនធានទឹកនិងឧតុនិយម ដឹកនាំដោយលោកយឹម ប៊ុន រុង ប្រធានមន្ទីខាងលើ បានធ្វើសកម្មភាពប្រមូលម៉ាស៊ីនតូចធំមួយចំនួន ចុះទៅធ្វើសកម្មភាពបូមទឹក យកទៅជួយសង្គ្រោះស្រូវរបស់កសិករដែលកំពុងជួបការរាំងស្ងួតសព្វថ្ងៃនេះ ក្នុងនោះដែរ ក៏មានអាជ្ញាធរមូលដ្ឋាន និងម្ចាស់ស្រូវចូលរួមទៀតផង ហើយសកម្មភាពខាងលើនោះ ត្រូវបានគេសម្គល់ឃើញថា ផលស្រូវដែលរងការរាំងស្ងួតនោះ អាចមានដង្ហើមរស់ឡើងវិញជាបណ្តើៗហើយ ។
តាមការលើកឡើងរបស់លោកយឹម ប៊ុន រុង ប្រធានមន្ទីធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅក្នុងភូមិអន្សមចេក ឃុំសឿ ស្រុកមង្គល់បូរី មានស្រូវរបស់កសិកជួបគ្រោះរាំងស្ងួតចំនួន១០៦ហិកតា នៅភូមិប្រឡាយចា ឃុំរហាត់ទឹក ចំនួន៦០០ហិកតា ដែលកំពុងជួបគ្រោះរាំងស្ងួតសព្វថ្ងៃនេះ លោកយឹម ប៊ុនរុង បានបញ្ជាក់ទៀតថា ក្នុងតំបន់រាំងស្ងួតខាងលើនោះ គឺដោយថា ស្រែរបស់កសិកយើង នៅឆ្ងាយពីប្រភពទឹក ទើបបង្កអោយស្រូវរបស់កសិកយើងគ្មានទឹកសម្រាប់ចិញ្ចិមស្រូវរហូតមកដល់ពេលនេះ លោកបានបន្តទៀតថា ឥឡូវនេះ លោកបានចំណាយប្រមូលយកម៉ាស៊ីនបូមទឹកតូចបូមទឹកចេញពីកន្លែងដែលមានប្រភពទឹកច្រើន បង្ហូរចូលមកសង្គ្រោះស្រូវរបស់កសិកយើង ដូចមានក្នុងតំបន់រងគ្រោះខាងលើបានទាន់ពេលវេលា មកដល់ពេលនេះ គឺមានរយះពេល១អាទិត្រហើយ ឃើញថា ភាពរងគ្រោះលើដំណាំផលស្រូវនោះ ហាក់ដូចជាមានពន្លឺ រស់ឡើញជាបណ្តើរៗហើយ លោកប្រធានមន្ទីដ៏ដែលបានបន្តទឿតថា លោកបានត្រៀមជួយជាសម្បកការុង ចំនួន២០០០ទៅ៣០០០ឯណោះសម្រាប់ច្រកដីទប់ទឹកសម្រាប់ជួយសង្គ្រោះស្រូវរបស់កសិកយើង រហូតដល់ទីបញ្ចប់មិនអាចដកថយបាននោះទេ លុះត្រាតែកសិកយើង ប្រមូលផលស្រូវបានអស់ទើបដកថយ៕
មតិយោបល់