ភ្នំពេញៈ រថយន្តមួយគ្រោះ បានបើកបរក្នុងល្បឿនមិនប្រយ័ត្ន ក៏ធ្លាក់ចូលទៅក្នុងទឹកបឹង បណ្ដាលឲ្យក្រទ្បាប់ តែសំណាងល្អ មិនមានអ្នកស្លាប់ ឬរបួសទ្បើយ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង២ និង៤០ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្កូវលេខ៥១ ត្រង់ចំណុចជិតច្រកចូលខ្លោងទ្វាវត្តសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ប្រភពពីសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ-3E-0943 បើកបរដោយបុរសម្នាក់ រួមនិងព្រូម្នាក់
មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើត ចំពេលមេឃកំពុងភ្លៀងផងនោះ ហើយផ្លូវកោងទៀត ក៏បានបើករថយន្តជ្រុលចង្កូតធ្លាក់ផ្លូវបេតុង បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងទឹកបឹង ផ្ងារជើងឡើងលើទ្រមេឃ សំណាងល្អមិនមានរបួសនោះទេ ដោយនៅពេលនោះ អ្នកបើកបរ និងព្រូ បានលោតចេញពីក្នុងរថយន្តទាន់ពេល។
ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថា មិនប៉ះពាល់ដល់ទ្រព្យសម្បតិរដ្ឋ ទើបបានឲ្យអ្នកបើបររថយន្ត រកឡានស្ទួចយកចេញពីក្នុងទឹកដោយខ្លួនឯងទៅ៕
មតិយោបល់